ការគ្រប់គ្រងគម្រោងកសាងយានដ្ឋាន

យើងដោះស្រាយគ្រប់ជ្រុងជ្រោយនៃការកសាងយានដ្ឋានរបស់លោកអ្នក—ស្ថាបត្យកម្ម, គម្រោងការប៉ាន់ស្មានចំនួនថវិកា, បញ្ជីបរិមាណកិច្ចសន្យា (BOQ), ការគ្រប់គ្រងទីតាំង, និងអ្វីៗផ្សេងទៀត។"

អំពីសេវាកម្ម

​NK Life-Tech ផ្ដល់សេវាកម្មគ្រប់គ្រងការកសាងកន្លែងពេញលេញសម្រាប់ថែទាំរថយន្តថ្មី ឬការពង្រីកបន្ថែម និងធ្វើបន្ថែមកន្លែងដែលមានស្រាប់។ ដំណើរការរបស់យើងចាប់ផ្តើមដោយការធ្វើផែនការស្ថាបត្យកម្មលម្អិត ប្រើការរចនាទាំង 2D និង 3D ដើម្បីបង្កើតចក្ខុវិស័យ ដែលច្បាស់លាស់សម្រាប់គម្រោងចុងក្រោយ។ ដើម្បីយើងដោះស្រាយគ្រប់យ៉ាងចាប់ផ្ដើមពីការប៉ាន់ស្មានចំនួនថវិកានិងការរៀបចំ BOQ (បញ្ជីបរិមាណកិច្ចសន្យា) ទៅរកការគ្រប់គ្រងទីតាំង ដើម្បីធានាថាមានភាពទំនាក់ទំនងនិងការគ្រប់គ្រងនៅក្នុងដំណើរការទាំងមូល។

សេវាកម្មសាងសង់របស់យើងរួមមានគ្រឿងផ្សំសំខាន់ទាំងអស់៖ ថវិកាគម្រោង ការត្រួតពិនិត្យទីតាំង កន្លែង និងការធ្វើតាមស្តង់ដាគុណភាពអន្តរជាតិ។ មិនថាអ្នកកំពុងកសាងសង់យានដ្ខានថ្មី ឬកែលម្អយានដ្ឋានដែលមានស្រាប់ ក្រុមគ្រប់គ្រងគម្រោងរបស់យើងធានាថាផ្នែកនីមួយៗត្រូវបានដោះស្រាយដោយភាពច្បាស់លាស់ និងប្រកបទៅដោយវិជ្ជាជីវៈ។ អតិថិជនរបស់យើងទុកចិត្ត ជឿជាក់មកលើយើងក្នុងការផ្តល់ជូននូវគ្រឿងបរិក្ខារដែលបំពេញទៅតាមការរំពឹងទុកទាំងមុខងារ និងសោភ័ណភាព។

អត្ថប្រយោជន៍

  • ការគ្រប់គ្រងគម្រោងសេវាពេញលេញ: យើងត្រួតពិនិត្យគ្រប់ផ្នែកនៃការសាង់សង់ ចាប់ពីការធ្វើផែនការដំបូងនិងការធ្វើរចនាតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ការសាងសង់។

  • ដំណោះស្រាយស្របតាមតម្រូវការ: ការរចនានិងប្លង់ទ្រង់ទ្រាយរបស់យើងត្រូវបានប្តូរតាមតម្រូវការអាជីវកម្មរបស់លោកអ្នក ដើម្បីធានាថាមានអាជីវកម្មដែលគាំទ្រប្រសិទ្ធភាពប្រតិបត្តិ និងការពេញចិត្តរបស់អតិថិជន។

  • ការគ្រប់គ្រងថវិកា និងតម្លាភាពនៃភាពច្បាស់លាស់: ការធ្វើផែនការហិរញ្ញវត្ថុលម្អិតរបស់យើងធានាថាគម្រោងរបស់លោកអ្នកនៅក្នុងថវិកាដែលបានគ្រោង ហើយមិនមានការប្រកួតប្រជែងណាអោយកើតឡើងនៅពេលខណៈដែលកំពុងអនុវត្ត។

  • ការផ្តល់ជូនតាមពេលវេលាកំណត់: ជាមួយ NK Life-Tech លោកអ្នកអាចប្រាកដថាគម្រោងរបស់លោកអ្នកនឹងត្រូវបានបញ្ចប់តាមកាលវិភាគបរិច្ឆេទដែលកំណត់ ឬកែលម្អអាជីវកម្មរបស់អ្នកដោយគ្មានការពន្យារពេលដែលមិនចាំបាច់។

ហេតុអ្វីត្រូវជ្រើសរើសសេវាកម្មសាងសង់យានដ្ឋានពីខាងយើង?

ការសាងសង់ឬកែលម្អយានដ្ខានថែទាំរថយន្តគឺជាការវិនិយោគធំមួយ ហើយ NK Life-Tech ធានាថាគម្រោងរបស់អ្នកត្រូវបានបញ្ចប់តាមស្តង់ដាខ្ពស់បំផុត។ បទពិសោធន៍របស់យើងក្នុងឧស្សាហកម្មជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងចំពោះភាពតម្លាភាពច្បាស់លាស់ និងប្រសិទ្ធភាព ធានាថាគម្រោងនីមួយៗដែលយើងអនុវត្តន៍ជោគជ័យ។ យើងផ្តល់ជូននូវអាជីវកម្មដែលមានគុណភាពខ្ពស់ដែលឆ្លើយតបនឹងតម្រូវការរបស់អ្នក និងការរំពឹងទន្ទឹងទុកចិត្តរបស់អតិថិជន។

Let’s Start Your Project Today!

Cta Image

Let’s Start Your Project Today!

Cta Image

Let’s Start Your Project Today!

Cta Image

Let’s Start Your Project Today!

Cta Image

2024 © NK Life-Tech All Rights Reserved.

2024 © NK Life-Tech All Rights Reserved.

2024 © NK Life-Tech All Rights Reserved.

2024 © NK Life-Tech All Rights Reserved.